គម្រោងបង្កើតឃុំសង្កាត់គំរូនៅប្រទេសកម្ពុជាឆ្នាំ២០១៧
‹‹ឃុំសង្កាត់ គឺជាសសរទ្រូងរបស់ប្រជាជាតិ››ប្រជាពលរដ្ឋខ្ខែរ នឹងកើនសំណាងច្រើន ប្រសិនបើមានឃុំសង្កាត់ យ៉ាងហោចមានចំនួនពាក់កណ្តាល បានត្រូវប្រជាពលរដ្ឋបោះឆ្នោតឱ្យមានមេឃុំជាសមាជិកគណបក្សសង្គ្រោះជាតិ យើងឱ្យឈ្មោះថាជា‹ឃុំសង្កាគំរូ›, កន្លងមក ក្នុងចំណោមឃុំសង្គាត់១៦៤៤ មាន‹ឃុំសង្កាត់គំរូ› តែ៤០ប៉ុណ្ណោះដែលគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ។ជាង៣០ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋខ្ខែរនៅកម្ពុជា ក្តោបអំណាចដោយគណបក្សប្រជាជនកម្ពុជា បានបាតបង់‹សំណាងនឹងរស់ជាមនុស្ស› អស់ទៅហើយ ដោយសារតែពលរដ្ឋ គ្មានដីធ្វើស្រែចំការ គ្មានផ្ទះសម្បែងសម្រាប់នៅ នឹងគ្មានការចិញ្ចឹមជីវិតសមរម្យបាន, អ្នកទាំងនោះគ្មានសង្ឃឹមថានឹងបង្ករជាគ្រួសាររឹងប៉ឹងបានទៀតទេ, ‹ស្មារតីជាប្រជាជាតិជឿនលឿន នឹងមានសីលធម៌›ក៏បានរលាយខ្ចាតខ្ចាយ ហើយកំពុងបន្តររលាយទៅទៀត ប្រសិនបើគ្មានការផ្លាស់ប្តូរទេនោះ។ ដូច្នេះយើងត្រូវនាំគ្នាជួយធ្វើឱ្យការផ្លាស់ប្តូរបបឱ្យកើតឡើងបាន, គឺមិនមែនប្តូរតែគណបក្សនៅក្នុងឃុំសង្កាត់នោះទេ គឺប្តូរជីវភាព នឹងទស្សនៈរបស់ប្រជាពលរដ្ឋ ធ្វើឱ្យទៅជា‹សង្គមនឹងជីវភាពថ្មី››។
Vice President
Member
Copyright © 2018 ASALEC - All Rights Reserved.
Powered by Vuthy Vann